Leicester City សម្លឹងឃើញអតីតគ្រូបង្វឹបក្លឹប Chelsea សម្រាប់កាន់តំណែងអ្នកចាត់ការថ្មីរបស់ខ្លួន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Alfredo Pedulla បានអោយដឹងថាក្លឹប Leicester City បានដាក់បញ្ចូលឈ្មោះគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maurizio Sarri នៅក្នុងបញ្ជីឈ្មោះសម្រាប់គណៈគ្រប់គ្រង់ក្លឹបពិចារណា ខណៈពួកគេចង់បានអ្នកមកជំនួសកន្លែងលោក Enzo Maresca ដែលបានចាកចេញទៅក្លឹប Chelsea។

បុរសវ័យ ៦៥ឆ្នាំដែលជាអតីតអ្នកចាត់ការក្លឹបតោខៀវ គឺមិនទាន់មានការងារធ្វើនោះទេតាំងពីខែមីនាមក នៅពេលដែលគាត់បានចែកផ្លូវជាមួយនឹងក្លឹប Lazio៕

Previous articleក្លឹបយក្ស ៣នៅ Premier League ចេញមកប្រជែងគ្នាយកខ្សែប្រយុទ្ធ Benjamin Sesko
Next articleKompany ចង់បានកូនក្រុមរបស់ Arteta ម្នាក់មកកាន់អាឡឺម៉ង់