បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid បានផ្តល់ភ្លើងខៀវសម្រាប់កីឡាករ Stefan Savic ចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។
កីឡាករ Savic មានកុងត្រាជាមួយក្លឹបដល់ខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែគាត់នឹងអាចចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួនតាមដែលគាត់ចង់បាន ហើយខាងក្លឹបក៏ទទួលយកនៅសំណើរនេះផងដែរ។ មានក្លឹបជាច្រើនកំពុងចង់ចុះហត្ថលេខាយកកីឡាករ Savic៕