បរទេស៖ នេះបើយោងតាមលោក Gianluca Di Marzio បានអោយដឹថាការចាកចេញរបស់ Olivier Giroud ក្លឹប AC Milan កំពុងស្វែងរកខ្សែប្រយុទ្ធថ្មីមកជំនួស ហើយបានបង្ហាញការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ Romelu Lukaku។
ក្លឹប AC Milan ដែលគេស្គាល់ថាមានទំនាក់ទំនងល្អជាមួយ Chelsea បានសាកសួរពីលទ្ធភាពខ្ចីកីឡាករ Lukaku។ ទោះបីជាមានការចាប់អារម្មណ៍ក៏ដោយ ក្លឹបអង់គ្លេសមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេមិនមានបំណង់ក្នុងការដាក់អៅយខ្ចីជើងទៀតនោះទេសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ ជាមួយនឹងការបញ្ជាក់នេះ បានធ្វើអោយក្លឹប AC Milan ស្ថិតនៅក្នុងភាពលំបាក ខណៈពួកគេត្រូវការពិចារណាទៅលើជំហានបន្ទាប់ទៀត។
ក្រៅពីក្លឹប AC Milan ក៏មានក្លឹប Napoli ផងដែរបានបង្ហាញការចាប់អារម្មណ៍លើកីឡាករ Lukaku ផងដែរ។ លោក Antonio Conte ដែលធ្លាប់ធ្វើការជាមួយនឹងកីឡាករ Lukaku មានបំណង់ចង់បានខ្សែប្រយុទ្ធរូបនេះមកកាន់ក្លឹប Napoli។ ខណៈកីឡាករ Lukaku និង Conte បានធ្វើការពិភាក្សាគ្នារួចរាល់ហើយ ទៅលើឪកាសនៃការផ្ទេរមួយនេះ៕