ក្លឹបមួយនេះ បានទាក់ទងដោយផ្ទាល់ទៅកាន់ Zidane

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថា Real Madrid បានធ្វើការទំនាក់ទំនងទៅកាន់លោក Zidane ហើយទៅលើកាលវិលត្រលប់មកកាន់តំណែងរបស់គាត់វិញនៅរដូវកាលក្រោយ បន្ទាប់ពី Carlo Ancelotti មានព័ត៌មានលេចលឺក្នុងការទៅទទួលតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិប្រេស៊ីល។

ក្នុងនោះ Zidane ក៏មានព័ត៌មានលេចលឺក្នុងការទៅដឹកនាំក្លឹប Juventus ក៏ដូចជា PSG ផងដែរ ប៉ុន្តែការវិលត្រលប់មកកាន់ Real Madrid វិញក៏អាចទៅរួចផងដែរ ទោះបីជាវាមានការពិបាកបន្តិចក៏ដោយ។

ប្រភពដដែរបន្ថែមថា ការវិលត្រលប់របស់ Zidane មកកាន់ Real Madrid ក៏ជាច្រកមួយក្នុងការនាំ Kylian Mbappe មកកាន់ទឹកដីអេស្ប៉ាញ៕

Previous articleបើមិនបានតម្លៃមួយនេះ!! Celtic នឹងមិនលក់ Furuhashi នោះទេ
Next articleRonaldo អាចនឹងបានលេងជុំមិត្តរួមក្រុមចាស់ម្នាក់នេះវិញ