បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Inter លោក Ausilio បាននិយាយអំពីកុងត្រារបស់កីឡាករ Dumfries នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៥ថា៖
“Denzel បានប្រាប់ខ្ញុំថាគាត់ចង់ស្នាក់នៅ។ គាត់រីករាយនឹងបន្តនៅទីនេះ។ ក្នុងករណីដែលនឹងមានសំណើថ្មី យើងនឹងពិភាក្សាជាមួយ Denzel ប៉ុន្តែគាត់សប្បាយចិត្តនៅទីនេះ”៕