បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayer Leverkusen កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិអ៊ីតាលីកីឡាករ Andrea Natali ពីក្លឹប Barça។
ក្លឹប Barca កំពុងផ្តល់នៅកិច្ចសន្យាថ្មីសម្រាប់កីឡាកររូបនេះ ប៉ុន្តែក្លឹប Bayer កំពុងជម្រុញការផ្ទេរដូចគ្នា វាត្រូវបានរំពឹងទុកថានឹងអាចផ្ទេរបានរួចរាល់ និងចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។ កីឡាករ Natali បានឈ្នះពាន Euro U១៧ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ខណៈក្លឹប Leverkusen នឹងរៀបចំនៅប្រាក់សំណង ១លានអឺរ៉ូ៕