Luke Shaw រំលឹកដល់បញ្ហារបួសរបស់ខ្លួនថា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Luke Shaw បាននិយាយអំពីបញ្ហារបួសរបស់ខ្លួនថា៖

“វាជាកំហុសរបស់មនុស្សគ្រប់គ្នា។ មួយផ្នែកជាកំហុសរបស់ខ្ញុំ បុគ្គលិកពេទ្យមួយផ្នែក ខ្ញុំគិតថាគ្រប់គ្នានឹងទទួលស្គាល់វា។ ខ្ញុំ​មាន​អារម្មណ៍​អ្វី​មួយ​ពេលប្រកួត​ប៉ះក្លឹប Aston Villa ហើយ​បាន​ប្តូរចេញ​នៅ​តង់​ទី​មួយ។ បានធ្វើការស្កេនម្តងទៀត ហើយវាមិនមានបញ្ហាអ្វីខ្លាំងនោះទេ។ ប៉ុន្តែមិន​បាន​ហ្វឹកហាត់​ពេញ​មួយ​សប្តាហ៍​ បន្ទាប់មកខ្ញុំក៏ហ្វឹកហាត់មួយថ្ងៃមុនការប្រកួត។ ប្រសិន​បើ​អ្នក​គ្រប់​គ្រង​សុំ​ឲ្យ​ខ្ញុំ​លេង ខ្ញុំ​មិន​ដែល​និយាយ​ថា​ទេ…។ ខ្ញុំមិនគួរលេងទេ”៕

Previous articleចុងក្រោយកីឡាករ Marc Casado បានសម្រេចចិត្តយ៉ាងនេះអំពីអនាគតខ្លួន
Next articleEverton បង្ហើបតម្លៃកីឡាករ Branthwaite ទៅកាន់ក្លឹប Man Utd