Man City គ្រោងផ្តល់នៅលក្ខខណ្ឌពិសេស ២យ៉ាងសម្រាប់កីឡាករ Foden

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester City កំពុងសម្លឹងមើលការផ្តល់នៅប្រាក់រង្វាន់សម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ បន្ទាបព៉ីរដូវកាលដ៏ល្អបំផុតមួយនៃអាជីពរបស់គាត់មកទល់នឹងពេលនេះ ហើយខាងក្លឹបគ្រោងនឹងតម្លើងប្រាក់ឈ្នួលរបស់គាត់ពី ២០០០០០ផោនក្នុងមួយសប្តាហ៍ អោយឡើងទៅស្មើរនឹងប្រាក់ឈ្នួលរបស់កីឡាករ Erling Haaland និង Kevin De Bruyne ដែលទទួលបាន ៣៧៥០០០ផោនក្នុងមួយសប្តាហ៍។ ពួកគេបានបន្ថែមថា ពួកគេនឹងសម្លឹងមើលការចុះកិច្ចសន្យាថ្មីជាមួយកីឡាករ Foden និងភ្នាក់ងាររបស់គាត់ អោយបានមុនការចាប់ផ្តើមនៅរដូវកាលថ្មី ដើម្បីអាចបញ្ចៀសនៅការផ្ទេរកីឡាកររូបនេះដោយក្លឹប​ Real Madrid។

Phil Foden Manchester City 2023-24

រដូវកាលដ៏ល្អមួយរបស់កីឡាករ Foden គឺគាត់បានស៊ុតបញ្ចូលទីបាន ២៧គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ និងជួយអោយក្លឹប Man City លើកពាន Premier League ចំនួន ៤រដូវកាលជាប់គ្នា។ កីឡាករសញ្ជាតិអង់គ្លេសនេះ ត្រូវបានជាប់ឈ្មោះជា Premier League និង FWA Player of the Year ហើយក៏ទទួលបានមេដាយចំនួន ៦នៅលីគរួចហើយ ដែលបានធ្វើអោយគាត់ក្លាយជាកីឡាករដែលមានទេពកោសល្យល្អបំផុតក្នុងមួយជំនាន់របស់គាត់។

កីឡាករ Foden ដែលទើបតែមានអាយុ ២៤ឆ្នាំកាលពីខែមុន បានឈ្នះពានរង្វាន់ចំនួន ១៥ រួចហើយក្នុងអំឡុងពេលគាត់ចាប់ផ្តើមអាជីពរហូតមកដល់ពេលនេះ។

Phil Foden England 2023-24

ឥឡូវនេះ កីឡាករ Foden ត្រូវប្រើប្រាស់នៅទម្រង់លេងដ៏ល្អរបស់គាត់ក្នុងការលេអោយក្រុមជ្រើសជាតិអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ Euro ២០២៤។ ក្រុមលោក Gareth Southgate បានបញ្ចប់ការប្រកួតកម្ដៅសាច់ដុំរបស់ពួកគេជាមួយនឹងការបរាជ័យ ១ទល់នឹង០ ដ៏ខកចិត្តលើអ៊ីស្លង់កាលពីយប់ថ្ងៃសុក្រ ប៉ុន្តែពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ ក្នុងនាមជាក្រុមដែលមានឪកាសឈ្នះពាន Euro ២០២៤៕

Previous articleGreenwood ទំនង់ជាទៅចូលរូមជាមួយអតីតអ្នកចាត់ការក្លឹប Man Utd ម្នាក់នេះ
Next articleMan Utd ចេញមកប្រជែងនឹង Spurs ក្នុងការផ្ទេរយកកីឡាកររបស់​ Crystal Palace