ពេលវេលា Ten Hag ជិតអស់ហើយ? ខណៈលោក Ratcliffe ទៅជួបគ្រូបង្វឹកម្នាក់នៅបារាំង

បរទេស៖ ក្លឹបបិសាចក្រហមមិនទាន់ចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិហូឡង់របស់ពួកគេនៅឡើយទេ បន្ទាប់ពីបានឃើញគាត់ដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់ FA Cup នៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៣-២៤។ ខណៈពេលដែលលោក Erik ten Hag នៅតែជាអ្នកចាត់ការសម្រាប់ពេលនេះ សំណួរដ៏ធ្ងន់ធ្ងរនៅតែបន្តត្រូវបានសួរអំពីអនាគតរបស់គាត់។

Thomas Tuchel Manchester United

គាត់អាចនឹងត្រូវបណ្តេញចេញពី Old Trafford នាពេលអនាគតមិនឆ្ងាយប៉ុន្មាន ហើយបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Christian Falk បានអោយដឹងអំពីរបៀបដែលសហម្ចាស់ក្លឹប United លោក Sir Jim Ratcliffe បានជួបជាមួយលោក Tuchel នៅទីក្រុង Monaco បន្ទាប់ពីគាត់បានសម្រេចចិត្តចាកចេញពីក្លឹប Bayern Munich នៅ Bundesliga។

Jadon-Sancho

លោក ​Tuchel ត្រូវបានគេនិយាយថាបានជូនដំណឹងដល់លោក Ratcliffe អំពីផែនការរបស់គាត់សម្រាប់បិសាចក្រហម។ ការពិភាក្សានោះក៏បានឃើញអ្នកបច្ចេកទេសជនជាតិអាឡឺម៉ង់បានពន្យល់ពីរបៀបដែលគាត់នឹងដោះស្រាយបញ្ហាដូចជាកីឡាករ Mason Mount និងកីឡាករ Jadon Sancho ដោយគាត់បានលើកឧទាហរណ៍អំពីខ្សែការពារ Antonio Rudiger របស់ក្លឹប​ Real Madrid នាពេលបច្ចុប្បន្ន ដែលត្រូវបានកែលម្អ។

លោក Tuchel បានដឹកនាំក្លឹប Chelsea ឱ្យឈ្នះពានរង្វាន់ Champions League ដែលមិនអាចបំភ្លេចបានក្នុងអំឡុងពេលរបស់គាត់នៅកីឡដ្ឋាន Stamford Bridge ក្នុងនោះគាត់ក៏ទទួលបានពានរង្វាន់ក្នុងស្រុកជាមួយនឹងក្រុម Bayern Munich និង Paris Saint-Germain ផងដែរ៕

Previous articleកីឡាករ Wirtz បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបយក្សនៅ La Liga
Next articleកីឡាករ Pedri បង្ហាញអារម្មណ៍ពិតក្នុងព្រឹត្តិការណ៍ Euro ២០២៤