បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Omari Forson បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីនៅថ្ងៃនេះ ដើម្បីចុះហត្ថលេខាជាមួយនឹងក្លឹប Monza បន្ទាប់ពីគាត់សម្រេចចិត្តចាកចេញពីក្លឹប Manchester United ដូចដែលបានបង្ហាញកាលពីសប្តាហ៍មុន។
កុងត្រារបស់កីឡាករ Omari Forson មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៨ ខណៈគាត់សម្រេចចិត្តចាកចេញពីក្លឹប Manchester United ដោយសារតែចង់ស្វែងរកបទពិសោធន៍នៅ Serie A៕