កីឡាករ Benjamin Šeško សម្រេចចិត្តអំពីអនាគតខ្លួនហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Benjamin Šeško នឹងបន្តនៅក្លឹប RB Leipzig និងចុះកុងត្រាថ្មីជាមួយនឹងក្លឹប។ ខ្សែប្រយុទ្ធដែលមានទេពកោសល្យរូបនេះបានទទួលការចាប់អារម្មណ៍ពីក្លឹបធំៗនៅ Premier League ប៉ុន្តែគាត់សម្រេចចិត្តបន្តស្នាក់នៅ និងអភិវឌ្ឍន៍ខ្លួននៅអាឡឺម៉ង់។

កីឡាករ Šeško នឹងចុះកិច្ចព្រមព្រៀងថ្មីលើលក្ខខណ្ឌដែលប្រសើរឡើង ជាមួយនឹងប្រាក់ខែថ្មី បូកនឹងកិច្ចព្រមព្រៀងមួយដែលអាចអនុញ្ញាតអោយគាត់ចាកចេញពីក្លឹបនាពេលអនាគត។

ការធ្វើនៅលក្ខខណ្ឌបែបនេះ គឺដូចទៅនឹងកីឡាករ Erling Haaland សម្រេចចិត្តបន្តស្នាក់នៅជាមួយក្លឹប Borussia Dortmund កាលពីរដូវក្តៅ ២០២១។ កីឡាករ Šeško មិនប្រញាប់ប្រញាល់សម្រាប់ការផ្ទេរនោះទេ ដោយគាត់មានផែនការអភិវឌ្ឍន៍ខ្លួនយ៉ាងល្អ។

ក្លឹប Chelsea, Manchester United និង Arsenal បានដាក់សំណើរសម្រាប់ផ្ទេរកីឡាករ Šeškoប៉ុន្តែគាត់សម្រេចចិត្តបន្តស្នាក់នៅក្លឹប Leipzig ។ Marco Rose ចាត់ទុក Šeško ជាកីឡាករសំខាន់សម្រាប់គម្រោងរបស់គាត់នៅរដូវកាលក្រោយ ដែលជាជម្រើសដ៏ល្អបំផុតដើម្បីកែលម្អម្តងទៀត៕

Previous articleយុវជនក្លឹប Man Utd ម្នាក់នេះ សម្រេចចិត្តចាកចេញពីក្លឹបហើយ
Next articleFernando Torres ចុះហត្ថលេខាទទួលតំណែងជាគ្រូបង្វឹកសម្រាប់ក្លឹបនៅអេស្ប៉ាញ