បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអនាគតរបស់កីឡាករ Miguel Almiron នៅតែបើកចំហនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។ បន្ទាប់ពីការផ្ទេរទៅកាន់ Saudi Pro League កាលពីខែមករា ត្រូវបានបរាជ័យ ហើយនៅពេលនេះមានក្លឹបជាច្រើនចាប់អរម្មណ៍ចង់បានខ្សែបម្រើរូបនេះ។
ខាងក្លឹប Newcastle ក៏បានបើកចំហក្នុងការលក់កីឡាករ Almiron ក្នុងករណីមានសំណើល្អ ដោយសារស្ថានភាព Financial Fair Play៕