បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាតើមានអ្វីកើតឡើងរវាង Rodrigo Bentancur និង Son ហេតុអ្វីបានជាគាត់សុំទោស?
កីឡាករ Bentancur បាននិយាយទៅកាន់ទូរទស្សន៍អ៊ុយរូហ្គាយជារបៀប “កំប្លែង” ហើយនិយាយថា “ជនជាតិកូរ៉េពួកគេមើលទៅដូចគ្នាទាំងអស់ … “។ ភ្លាមៗនោះ កីឡាករ Bentancur បានចេញសេចក្តីថ្លែងការណ៍អំពីរឿងនោះ។
” Sonny ប្អូនប្រុស! ខ្ញុំសុំទោសចំពោះរឿងដែលបានកើតឡើង វាគ្រាន់តែជារឿងកំប្លែងដ៏អាក្រក់មួយប៉ុណ្ណោះ! អ្នកដឹងថាខ្ញុំស្រលាញ់អ្នកហើយ ខ្ញុំមិនដែលមើលងាយអ្នក ឬធ្វើបាបអ្នក ឬនរណាម្នាក់ផ្សេងទៀតឡើយ! ខ្ញុំស្រឡាញ់អ្នកប្អូនប្រុស”៕