អនាគតកីឡាករ Spurs ម្នាក់នេះ! នឹងត្រូវអនុញ្ញាតអោយខ្ចីជើងទៅកាន់ក្លឹប

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអនាគតខ្សែការពាររបស់ក្លឹប Tottenham កីឡាករ Luka Vusković ត្រៀមក្នុងការទៅចូលរួមជាមួយនឹងក្លឹប Westerlo នៅបែលហ្សិកហើយ។

May be an image of 1 person, playing soccer, playing football and text

កិច្ច​សន្យា​ខ្ចី​ជើង​ត្រូវ​បាន​យល់​ព្រម​លើ​ភាគី​កីឡាករ​ ដែលជាកីឡាករសញ្ជាតិក្រូអាតកើតឆ្នាំ២០០៧។ ឯកសារកំពុងរង់ចាំរវាង Hajduk Split និង Westerlo ដើម្បីអនុញ្ញាតលើការខ្ចីជើងនឹងចុះហត្ថលេខា។

គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កីឡាករ Vušković បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Tottenham Hotspur អំពីការចូលរួមជាមួយក្លឹបនៅ Premier League ក្នុងឆ្នាំ២០២៥ ក្នុងកិច្ចព្រមព្រៀងដែលនឹងសុពលភាពរហូតដល់ឆ្នាំ២០៣០។ ហើយកិច្ចព្រមព្រៀងមួយនេះ ត្រូវបានគេដឹងថាមានតម្លៃ ១២លានផោន៕

Previous articleAC Milan និង Real Madrid ព្រមព្រៀងគ្នាលើការផ្ទេរកីឡាករម្នាក់នេះ
Next articleAtletico បដិសេធនៅសំណើរតម្លៃ ៣៥លានអឺរ៉ូសុំផ្ទេរកីឡាករ Samu Omorodion ពីក្លឹបនៅអង់គ្លេស