បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Roma កាន់តែខិតជិតក្នុងការឈានដល់កិច្ចព្រមព្រៀងសម្រាប់ការផ្ទេរយកកីឡាករ Buba Sangaré ពីក្លឹប Levante នៅក្នុងពេលឆាប់ៗនេះ។
ខ្សែការពារស្តាំកើតឆ្នាំ២០០៧ បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ហើយក្លឹបឥលូវនេះបានឈានដល់ដំណាក់កាលចុងក្រោយនៃការផ្ទេរ។ គ្រួសារ Friedkin ដែលជាប្រធានក្លឹប AS Roma មានការជឿជាក់លើទេពកោសល្យកីឡាករវ័យក្មេង Sangaré ហើយគាត់នឹងក្លាយជាកីឡាករបន្ទាប់ដែលនឹងមកចូលរួមជាមួយនឹងក្លឹប AS Roma៕