កីឡាកររបស់ Crystal Palace បានផ្តល់ភ្លើងខៀវសម្រាប់សំណើររបស់ Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាខ្សែបម្រើស្លាបរបស់ក្លឹប Crystal Palace បាននិយាយព្រមព្រៀងនៅសំណើររបស់ក្លឹប Chelsea ហើយ។ ទោះបីជាគាត់នៅតែបើកចំហក្នុងការពិចារណាលើការផ្តល់ជូនពីក្លឹបដែលចាប់អារម្មណ៍ផ្សេងទៀតក៏ដោយ សំណើរបស់ Chelsea ហាក់ដូចជាទាក់ទាញជាពិសេសចំពោះគាត់។ ក្រុមតោខៀវមានសុទិដ្ឋិនិយមចំពោះការធានាបានការចុះហត្ថលេខាយកគាត់ ដោយពួកគេជឿជាក់ថាក្លឹប Manchester United មិនអាចចំណាយនៅតម្លៃ ៦០លានផោនក្នុងលក្ខខណ្ឌផ្តាច់កុងត្រារបសគាត់បាននោះទេ ខណៈពួកគេផ្តោតទៅលើការចុះហត្ថលេខាយកខ្សែការពារកណ្តាលដែលមានគុណភាព ហើយក៏កំពុងមានបញ្ហាទាក់ទងនឹងច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League ។

Michael Olise

ក្លឹប Chelsea គ្រោងនឹងបង់ប្រាក់ជាមុនយ៉ាងច្រើន ហើយបន្តបង់ជាច្រើនឆ្នាំបន្ថែមទៀត ដើម្បីអោយចុងក្រោយមានតម្លៃលើស ៦០លានផោន។ ពួកគេបានទាក់ទងជាមួយនឹងក្លឹប Palace ហើយ ដើម្បីអាចអោយការផ្ទេរមួយនេះអាចបញ្ចប់បានឆាប់រហ័ស ខណៈដែលក្លឹប Newcastle United និង Bayern Munich ក៏បានបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ។

ការនាំយក Olise មកកាន់ក្លឹប Chelsea អាចមានភាពងាយស្រួលសម្រាប់កីឡាករ ដោយសារគាត់មានទំនាក់ទំនង់ស្រាប់ជាមួយនឹងកីឡាករមួយចំនួនដែលស្ថិតនៅជម្រើសដំបូង។ ជាងនេះទៅទៀតប្អូនប្រុសរបស់គាត់ គឺជាកីឡាកររបស់សាលាបាល់ទាត់ Chelsea ហើយទើបតែចុះហត្ថលេខាបន្តកុងត្រាកាលពីពេលថ្មីៗនេះ។

Olise-Crystal-Palace-2023-24

ទោះបីជាត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបកំពូលៗនៅអឺរ៉ុបក៏ដោយ ការចរចាយ៉ាងសកម្មរបស់ Chelsea និងសំណើដ៏ទាក់ទាញចំពោះកីឡាករបានធ្វើឱ្យពួកគេទទួលបានការចាប់អារម្មណ៍ពីការប្រជែងចុះហត្ថលេខាយក Olise។ ពួកគេកំពុងរៀបចំផែនការនៅក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Enzo Maresca ដោយក្លឹបចង់បង្កើតក្រុមដែលមានសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសអង់គ្លេស និងអឺរ៉ុប៕

Previous articleMan Utd សម្លឹងឃើញកីឡាករ ៤នាក់ផ្សេងទៀត!! ប្រសិនជាផ្ទេរយក Branthwaite មិនបាន
Next articleក្លឹបយក្សនៅអ៊ីតាលីបានទំនាក់ទំនង់ទៅកាន់ខ្សែការពារ Mats Hummels ហើយ