ក្លឹបយក្សនៅអ៊ីតាលីបានទំនាក់ទំនង់ទៅកាន់ខ្សែការពារ Mats Hummels ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប AS Roma បានធ្វើការទំនាក់ទំនង់ទៅកាន់កីឡាករ Mats Hummels ដោយគ្រូបង្វឹកលោក Daniele De Rossi មានការចាប់អារម្មណ៍ទៅលើខ្សែការពារដែលមានបទពិសោធន៍រូបនេះ។ កីឡាករសញ្ជាតិអាឡឺម៉ង់វ័យ ៣៥ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹប Borussia Dortmund ដោយគ្មានតម្លៃខ្លួន ហើយគាត់បានបដិសេធការផ្តល់ពីខាងក្លឹបនៅអារ៉ាប៊ីសាអូឌីតរួចហើយ។

កីឡាករ Hummels ដែលគេស្គាល់អំពីភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការការពាររបស់គាត់ដែលជាចំនុចសំខាន់មួយសម្រាប់យកមកបន្ថែមនៅតំបន់ការពាររបស់ក្លឹប Roma។ បទពិសោធន៍ និងជំនាញរបស់គាត់ត្រូវបានគេរំពឹងថានឹងនាំមកនូវស្ថេរភាព និងការណែនាំដល់កីឡាករវ័យក្មេងក្នុងតំបន់ការពាររបស់ក្រុម ដែលជាផ្នែកមួយដែលលោក De Rossi ចង់ប្រើដើម្បីកសាងក្រុមរបស់គាត់។

ក្រៅពីកីឡាករ Hummels ក្លឹប Roma ក៏កំពុងកំណត់គោលដៅទៅលើខ្សែការពារស្លាបរបស់ក្លឹប Torino កីឡាករ Raoul Bellanova ផងដែរ។ កីឡាករវ័យ ២៤ឆ្នាំត្រូវបានកំណត់ថាជាកីឡាករសំខាន់ក្នុងការពង្រឹងនៅក្រុម។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Torino បានទាមទារនៅតម្លៃខ្លួនកីឡាកររូបនេះប្រមាណ ២៥លានអឺរ៉ូ ដោយមិនមានការទម្លាក់នៅតម្លៃនោះទេ៕

Previous articleកីឡាកររបស់ Crystal Palace បានផ្តល់ភ្លើងខៀវសម្រាប់សំណើររបស់ Chelsea
Next articleក្រុមការងារ Man Utd បានណែនាំខ្សែការពារ Lille ទៅកាន់លោក Ten Hag និង INOES