បរទេស៖ ក្លឹបបិសាចក្រហមង់នាំយកខ្សែការពារថ្មីមកក្លឹបនៅរដូវក្តៅនេះ ហើយបានសាកសួរអំពីកីឡាករ Jarrad Branthwaite របស់ក្លឹប Everton រួចហើយ។ កីឡាករដែលមានទេពកោសល្យផ្សេងទៀតដែលស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Manchester United គឺកីឡាករ Yoro ដែលមានវ័យ ១៨ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អនៅលីគរបស់បារាំង។ យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្រុមការងាររបស់ក្លឹបបិសាចក្រហមបានធ្វើការតាមដានទៅលើរូបគាត់ និងបានរាយការណ៍អំពីផលវិជ្ជមានរបស់គាត់ទៅកាន់លោក Erik ten Hag និង INOES។
ក្នុងចំណោមគោលដៅទាំងអស់នៅក្នុងបញ្ជីសម្រាំងរបស់ក្លឹប Man United គឺមានតែកីឡាករ Yoro នោះទេ ប្រហែលជាទាក់ទាញបំផុត។ នៅក្នុងអាយុ ១៨ឆ្នាំ គាត់បានបង្ហាញនៅទម្រង់លេងនៅក្នុងកម្រិតដ៏ខ្ពស់មិនគួរអោយជឿ។
កីឡាករ Yoro បានបង្ហាញខ្លួន ៣២ដងនៅក្នុងក្របខ័ណ្ឌកំពូលរបស់បារាំងកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់ និង Clean Sheet បានចំនួន ១៥ដង ខណៈដែលក្លឹប Lille បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ។ ជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៥ គាត់ប្រហែលជានឹងទទួលបានការផ្ទេរដ៏ធំបំផុតមួយក្នុងអាជីពរបស់គាត់។
ក្លឹប Manchester United នឹងធ្វើការបន្តតាមដានទៅលើខ្សែការពារដ៏មានទេពកោសល្យ ខណៈពួកគេនឹងធញវើការសម្រេចចិត្តទៅលើកីឡាករសម្រាប់តំបន់ការពាររបស់ខ្លួន។ ក្នុងនោះក្លឹប Real Madrid និង Liverpool ក៏ចាប់អារម្មណ៍លើគាត់ផងដែរ ខណៈក្លឹបបិសាចក្រហមអាចនឹងត្រូវជម្រុញការផ្ទេរមួយនេះអោយកាន់តែលឿន ប្រសិនជាពួកគេមិនចង់អោយក្លឹបផ្សេងផ្ទេរយកគាត់បាន៕