កីឡាករ Modric តាមស្មើរកំណត់ត្រាមួយរបស់កីឡាករ Ronaldo នៅ Euro ២០២៤

Euro ២០២៤៖ តារាឆ្នើមរបស់ក្លឹប Real Madrid ត្រូវបានជាប់ឈ្មោះក្នុងជម្រើសដំបូងរបស់ក្រូអាតទល់នឹងក្រុមអេស្ប៉ាញក្នុងការប្រកួតបើកឆាក Euro ២០២៤ កាលពីថ្ងៃសៅរ៍។ ក្នុងនោះកីឡាករ Modric បានពាក់ខ្សែដៃរបស់ប្រធានក្រុម ហើយបានបង្ហាញខ្លួនក្នុងការប្រកួតរយៈពេល ៦៥នាទី ខណៈដែលក្រុមរបស់គាត់បានចាញ់ក្រុមអេស្ប៉ាញក្នុងលទ្ធផល ៣ទល់នឹង០។

Cristiano Ronaldo Portugal Slovenia 2024

ទោះបីជាលទ្ធផលគួរឲ្យសោកស្ដាយក៏ដោយ ក៏កីឡាករ Modric បានក្លាយជាកីឡាករទី២ បន្ទាប់ពីអតីតមិត្តរួមក្រុមអធិរាជស កីឡាករ Cristiano Ronaldo ដែលមានវត្តមានក្នុងការប្រកួតចំនួន ៥ដង ផ្សេងគ្នានៃពានរង្វាន់ Euro។ ទោះបីជាយ៉ាងណាក៏ដោយ កំណត់ត្រានេះនឹងត្រូវកែប្រែម្តងទៀតនៅក្នុងពេលឆាប់ៗខាងមុខ ខណៈដែលតារាឆ្នើមរបស់ក្លឹប Al-Nassr នឹងត្រូវបង្ហាញខ្លួននៅក្នុងយុទ្ធនាការ Euro ទីប្រាំមួយរបស់គាត់ ខណៈដែលព័រទុយហ្គាល់ត្រូវប៉ះសាធារណរដ្ឋឆេកនៅថ្ងៃអង្គារក្នុងការប្រកួតដំបូងរបស់ពួកគេ។

កីឡាករ Modric បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត Euro ឆ្នាំ២០០៨ នៅ​ពេល​ដែល​ក្រូអាត​ឈាន​ដល់​វគ្គ ១/៤ ផ្តាច់​ព្រ័ត្រ។ ក្នុង​ឆ្នាំ២០១២ ពួក​គេ​ត្រូវ​បានធ្លាក់នៅ​វគ្គ​ចែក​ពូល ហើយ​ឈាន​ដល់​វគ្គ១៦ក្រុម ក្នុង​ការ​ប្រកួត​ពីរ​លើក​ចុង​ក្រោយ។ ក្រុមក្រូអាតនឹងត្រូវប្រកួតជាមួយក្រុមអាល់បានី នៅថ្ងៃពុធ៕

Luka Modric Croatia 2024

Previous articleក្រុមការងារ Man Utd បានណែនាំខ្សែការពារ Lille ទៅកាន់លោក Ten Hag និង INOES
Next articleAston Villa អនុញ្ញាតអោយ Chelsea ធ្វើរឿងនេះជាមួយកីឡាករ Jhon Duran