កីឡាករ Arda Güler បានបង្កើតកំណត់ត្រាថ្មីមួយនៅក្រុមជម្រើសជាតិទួរគី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាគ្រាប់បាល់ដ៏អស្ចារ្យរបស់កីឡាករ Güler ធ្វើឱ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតមិនធ្លាប់មានសម្រាប់ប្រទេសទួរគី។

កីឡាករ Arda បានបង្ហាញខ្លួន ៧ដងអោយក្លឹប Real Madrid និងក្រុមជម្រើសជាតិទួរគីនៅក្នុងរដូវកាលនេះ ហើយបានស៊ុតបញ្ចូលទីបាន៧គ្រាប់។ បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូងអោយក្រុម Real Madrid នៅ La Liga ហើយ នៅពេលនេះ Arda ក៏បានស៊ុតបញ្ចូលទីគ្រាប់ដំបូងក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ Euro ២០២៤៕

Previous articleកីឡាករ Denzel Dumfries បង្ហើបអំពីអនាគតខ្លួនជាមួយ Inter Milan
Next articleAtletico Madrid បានបដិសេធសំណើរផ្ទេរខ្សែការពារម្នាក់ពីក្លឹប Chelsea