ក្លឹបមួយនេះកំពុងចរចាជាមួយកីឡាករ Joshua Zirkzee ប៉ុន្តែមិនមែន Man Utd នោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Joshua Zirkzee នៅតែបន្តការពិភាក្សាជាមួយនឹងក្លឹប AC Milan ខណៈក្លឹប Manchester United ក៏សម្លឹងរកមើលការផ្ទេរមួយនេះ។

AC Milan បន្តធ្វើការលើកិច្ចព្រមព្រៀង Zirkzee ខណៈដែលពួកគេបានយល់ព្រមលើប្រាក់បៀវត្សរ៍ កិច្ចសន្យា និងតម្លៃផ្តាច់កុងត្រា ៤០លានអឺរ៉ូ។ បញ្ហាគឺស្ថិតនៅលើតម្លៃជើងផ្សារនៃការផ្ទេរ ខណៈមិនទាន់ទទួលបានភ្លើងខៀវចំពោះចំនុចនេះ ដើម្បីអាចអោយការផ្ទេរអាចដំណើរការបាន។

ក្លឹប Manchester United បានធ្វើការសាកសួរអំពីព័ត៌មានលម្អិតនៃតម្លៃផ្តាច់កុងត្រា ប្រាក់ឈ្នួលដែលរំពឹងទុក និងតម្លៃសរុបនៃការផ្ទេរនេះកាលពីសប្តាហ៍មុន។ ក្លឹប Man Utd ត្រូវការពេលវេលាដើម្បីធ្វើការសម្រេចចិត្តសម្រាប់ខ្សែប្រយុទ្ធថ្មី៕

Previous articleJoao Cancelo សង្ឃឹមរឿងមួយនេះកើតឡើងនៅរដូវកាលក្រោយ
Next articleដោយសារលោក De Zerbi ទើបខ្សែការពាររូបនេះព្រមមកចូលរួមនឹង Olympique Marseille