Lacazette សុខចិត្តបន្តនៅ Lyon ហើយច្រានចោលប្រាក់ឈ្នួលយ៉ាងច្រើន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alexandre Lacazette បានបដិសេធនៅប្រាក់ឈ្នួល ៣០លានអឺរ៉ូពីក្លឹបនៅអារ៉ាប៊ីសាអូឌីត។

ទោះបីជាក្លឹបនៅអារ៉ាប៊ីសាអូឌីតបានផ្តល់នៅកុងត្រារយៈពេល ២ឆ្នាំសម្រាប់កីឡាករ Alexandre Lacazette ក៏ដោយ ក៏គាត់សម្រេចចិត្តច្រានចោល និងបន្តស្នាក់នៅជាមួយក្លឹប Olympique Lyon។ គាត់បានបង្ហាញពីក្តីស្រលាញ់របស់គាត់ចំពោះ Olympique Lyon ម្តងទៀត ដោយបន្តនៅជាប្រធានក្រុម ហើយចោលប្រាក់ឈ្នួលដល់ច្រើន។ កុងត្រារបស់គាត់ជាមួយនឹងក្លឹប Lyon មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥៕

Previous articleអ្នកចាត់ការថ្មីរបស់ Liverpool គ្រោងនឹងប្តូរស្ទាយលេងថ្មីសម្រាប់កីឡាករ
Next articleលោក Nagelsmann ទទួលបានអំណោយមួយភ្លាមៗ ក្រោយដឹកនាំអាឡឺម៉ង់ឆ្លងផុតវគ្គចែកពូលនៅ Euro