Chelsea កំពុងតែជម្រុញអោយមានការផ្ទេរយកកីឡាករ Crystal ម្នាក់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងជម្រុញការចុះហត្ថលេខាយកកីឡាករ Michael Olise ខណៈក្លឹប Crystal Palace កំពុងធ្វើការលើការផ្តល់លើកុងត្រាថ្មី។

ក្លឹប Chelsea បានទទួលការអនុញ្ញាតឱ្យធ្វើការពិភាក្សាជាមួយនឹងក្លឹប Olise ដោយពួកគេចាប់ទុកថាគាត់ជាគោលដៅចំបង់របស់ក្លឹបនៅរដូវក្តៅនេះ។ ខណៈក្លឹប Crystal វិញបានផ្តល់នៅសំណើរបន្តកុងត្រាថ្មីសម្រាប់គាត់ដូចគ្នា ដោយមានទាំងការតម្លើងប្រាក់ពលកម្ម និងតម្លៃផ្តាច់កុងត្រាចាប់ពីឆ្នាំ២០២៥ទៅ។

ក្លឹប Bayern និងក្លឹប Newcastle ក៏ទទួលបានការអនុញ្ញាតអោយពិភាក្សាជាមួយនឹងកីឡាករ Olise ដូចគ្នា ខណៈពេលដែលក្លឹប Chelsea កំពុងជម្រុញអោយមានការព្រមព្រៀងទៅលើកិច្ចសន្យា។ ក្លឹប Chelsea មានទំនុកចិត្ត ហើយនឹងបន្តទទូចលើកិច្ចព្រមព្រៀងនេះ ដោយមិនមានបំណងបោះបង់ឡើយ ហើយពេលនេះ គឺអាស្រ័យទៅលើកីឡាករ៕

Previous articleលោក Nagelsmann ទទួលបានអំណោយមួយភ្លាមៗ ក្រោយដឹកនាំអាឡឺម៉ង់ឆ្លងផុតវគ្គចែកពូលនៅ Euro
Next articleកីឡាកររបស់ West Ham ជាជម្រើសមកជំនួសកន្លែង Casemiro