បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានឱ្យដឹងថាក្លឹបនៅ Premier League បានចាប់យកឪកាសក្នុងការចុះហត្ថលេខាយកកីឡាករ Sergi Roberto ដែលជាកីឡាករឆ្នើមរបស់ក្រុម Barcelona ។
អ្នកតំណាងរបស់កីឡាករ Roberto កំពុងតែស្វែងរកនៅការផ្ទេរពីក្លឹបយក្សនៅ La Liga នៅរដូវក្តៅនេះ ខណៈដែលកីឡាករវ័យ ៣២ឆ្នាំរូបនេះចង់ស្វែងរកនៅការប្រកួតប្រជែងថ្មី។ កីឡាករនេះបានចេញពីសាលាបាល់ទាត់ La Masia របស់ក្លឹប Barca ហើយគាត់អាចលេងបានទាំងនៅខ្សែបម្រើ និងខ្សែការពារ ខណៈពេលនេះគាត់បង្ហាញចំណាប់អារម្មណ៍ចង់លេងនៅតំបន់អឺរ៉ូប។
ក្លឹប Sevilla គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ចង់បាន Roberto ស្របពេលដែលពួកគេចង់ពង្រឹងនៅក្រុមរបស់ខ្លួនជាមួយនឹងបទពិសោធន៍របស់កីឡាករ Roberto។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកតំណាងកីឡាករ Roberto នឹងធ្វើការវាយតម្លៃទៅលើចំណាប់អារម្មណ៍ពីក្លឹបនានានៅតំបន់អឺរ៉ុបជាមុនសិន មុននឹងធ្វើការសម្រេចចិត្ត៕