បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Nacho បានបញ្ចប់ការធ្វើតេស្តសុខភាពជាមួយនឹងក្លឹប Al Qadsiah។ ក្រោយចំណាយពេលអស់ ២៣ឆ្នាំនៅក្លឹប Real Madrid កីឡាករ Nacho បានសម្រេចចិត្តចាកចេញ។
ក្លឹប Al Qadsiah នៅ Saudi Pro League កំពុងរង់ចាំភ្លើងខៀវពីកីឡាករ Nacho ទៅលើកុងត្រារយៈពេល ២ឆ្នាំ។ គាត់នឹងចាកចេញពីក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួន៕