បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Xavi Simons បានធ្វើការជូនដំណឹងទៅកាន់ក្លឹប PSG រួចរាល់ហើយអំពីផែនការក្នុងការចាកចេញពីក្លឹបនៅក្នុងរដូវក្តៅនេះ។
វានឹងជាការចាកចេញដោយលក្ខខណ្ឌខ្ចីជើងរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដូចដែលអ្វីដែលក្លឹប PSG បានបញ្ជាក់កាលពីខែមេសាកន្លងទៅ។ ក្លឹប Bayern និង RB Leipzig កំពុងតែជម្រុញអោយមានការចុះហត្ថលេខាយកកីឡាករ Xavi Simons។ ការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ Euro ២០២៤៕