បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Bayern Munich បានព្យាយាមក្នុងការចុះហត្ថលេខាយកកីឡាករ Lamine Yamal នៅពេលគាត់មានអាយុ ១៤ឆ្នាំ ខណៈដែលគាត់ត្រូវបានគេចាត់ទុកថាជាគោលដៅ “កំពូល” នៅពេលនោះសម្រាប់កីឡាករអាល្លឺម៉ង់។
អតីតគ្រូបង្វឹកក្លឹប Munich លោក Hasan Salihamidzic និង Marco Neppe មានបំណងចង់នាំគាត់ទៅកាន់កីឡដ្ឋាន Allianz Arena ហើយចាត់ទុកគាត់ជាកីឡាករម្នាក់នាពេលអនាគតដែលអាចទទួលបាន Ballon d’Or ៕