បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Bayern Munich បានពិចារណាក្នុងការផ្ទេរយកកីឡាកររបស់ក្លឹប Inter និងជម្រើសជាតិទួរគី Hakan Calhanoglu នៅរដូវក្តៅនេះ ប្រសិនជាពួកគេមិនអាចផ្ទេរយកកីឡាករ Palhinha ពីក្លឹប Fulham បាន។
ក្លឹបនៅ Bundesliga បានត្រៀមនៅសំណើរដែលមានតម្លៃ ២៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូសម្រាប់ផ្ទេរយកគាត់។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបយក្សនៅ Serie A បានទាមទារនៅតម្លៃប្រមាណ ៤០លានអឺរ៉ូ៕