Erik ten Hag៖ មនុស្សគ្រប់គ្នាដឹងថា យើងត្រូវការកញ្ចប់ថវិកា ដើម្បីចុះកុងត្រាយកកីឡាករកំពូល

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Erik ten Hag និយាយពាក់ព័ន្ធការកញ្ចប់ថវិកាសម្រាប់ទីផ្សារដោះដូរកីឡាករខាងមុខថា៖

“Manchester United គឺជាក្លឹបធំមួយនៅលើពិភពលោក។ ថវិកា ត្រូវតែមានសម្រាប់ការប្រជែងយកពានរង្វាន់។ មនុស្សគ្រប់គ្នាដឹងថា វាត្រូវការកញ្ចប់ថវិកា ដើម្បីចុះកុងត្រាយកកីឡាករកំពូល។ ពួកយើងត្រូវការពង្រឹងនៅក្រុមរបស់យើង ក្នុងពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ”៕

Previous articleKlopp នឹងពន្លឿនការដាក់សំណើរទិញខ្សែបម្រើ Brighton រូបនេះ
Next articleមែន ឫទេ? Xabi Alonso នឹងទៅដឹកនាំក្លឹបTottenham ឫក៏ Real Madrid