បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Nacho នឹងផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Al Qadsiah ខណៈការធ្វើតេស្តសុខភាពបានធ្វើរួចរាល់ហើយ ដោយកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦។
គាត់បានចាកចេញពីក្លឹប Real Madrid បន្ទាប់ពីចំណាយពេលអស់ ២៣ឆ្នាំ ហើយគាត់មិនចង់ទទួលយកនៅសំណើរនៅក្នុងតំបន់អឺរ៉ុបដោយសារតែមានការគោរពចំពោះក្លឹប Real Madrid៕