បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានឈានដល់ដំណាក់កាលចុងក្រោយនៃការផ្ទេរយកកីឡាករ Marc Guiu ពីក្លឹប Barcelona។
ផែនការត្រូវបានបញ្ជាក់ដូចអ្វីដែលបានបង្ហាញការពី ២ថ្ងៃមុន គឺក្លឹប Chelsea បានត្រៀមក្នុងការចំណាយ ៦លានអឺរ៉ូសម្រាប់ថ្ងៃផ្តាច់កុងត្រា។ ការចរចាបានឈានដល់ព័ត៌មានលម្អិតអំពីកុងត្រាជាមួយនឹងកីឡាករ Marc Guiu, ភ្នាក់ងាររបស់គាត់ និងគ្រួសាររបស់គាត់ដើម្បីអាចបោះត្រាលើកិច្ចព្រមព្រៀងនាពេលឆាប់ៗ។ ក្លឹប Chelsea បានមើលឃើញថាកីឡាករ Guiu ជាកីឡាករដែលមានទេពកោសល្យម្នាក់ សម្រាប់តំបន់ប្រយុទ្ធ ដែលបច្ចុប្បន្នមានតម្លៃជាង ៦ លានអឺរ៉ូ៕