Man Utd ដាក់សំណើរផ្ទេរកីឡាករ PSG ម្នាក់ ប៉ុន្តែត្រូវបានបដិសេធ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​L’Equipe បានអោយដឹងថាក្លឹបបិសាចក្រហមបានធ្វើការដាក់សំណើរផ្លូវការសម្រាប់កីឡាករអ៊ុយរូហ្គាយ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ជើងឯក Ligue 1 ត្រូវបានគេរាយការណ៍ថាបានច្រានចោលការដេញថ្លៃនេះ។ កីឡាករ Ugarte បានបដិសេធការផ្ទេរទៅកាន់ក្លឹប Chelsea កាលពីរដូវក្តៅមុន ដើម្បីទៅចូលរួមជាមួយនឹងក្លឹប PSG ប៉ុន្តែគាត់មិនស្ថិតនៅក្នុងជម្រើសរបស់លោក Luis Enrique នោះទេ។ គាត់បានបង្ហាញខ្លួន ២៥ដង សម្រាប់ការប្រកួតនៅ Ligue 1 សម្រាប់រដូវកាល ២០២៣-២៤ ដោយគាត់បានបញ្ជូនបាល់អោយមិត្តរួមក្រុម ៣ដង។

Manuel-Ugarte

ថ្វីបើបដិសេធការដេញថ្លៃលើកដំបូងរបស់ Man Utd ក៏ដោយ ក៏វាត្រូវបានគេរាយការណ៍ថាម្ចាស់ជើងឯកបារាំងកំពុងបើកចំហរក្នុងការលក់កីឡាកររូបនេះបន្ទាប់ពីផ្ទេរមកកាន់ PSG បានតែមួយរដូវកាលប៉ុណ្ណោះ។ កត្តានេះបានលើកទឹកចិត្តដល់ក្រុម Premier League ខណៈដែលពួកគេត្រូវបានគេរំពឹងថានឹងធ្វើការកែប្រែសំណើររបស់ខ្លួន ដើម្បីដាក់ផ្ទេរជាថ្មីម្តងទៀត។

លោក Jim Ratcliffe និងក្រុម INEOS កំពុងស្វែងរកការកសាងក្រុមឡើងវិញ បន្ទាប់ពីទទួលបន្ទុកក្រុមកាលពីដើមឆ្នាំនេះ។ ពួក​គេ​កំពុង​សម្លឹង​មើល​ការ​ពង្រឹង​នៅ​តំបន់​កណ្តាល ដែល​ពួក​គេ​បាន​កំណត់​ថា​ជា​ទីតាំង​បញ្ហា។ ជាមួយនឹងក្លឹបទំនងជាចែកផ្លូវជាមួយតារាប្រេស៊ីល Casemiro ដូច្នេះកីឡាករ Ugarte អាចជាអ្នកមកជំនួសកន្លែងដែលចន្លោះប្រហោងនេះ។

Uruguay Copa America 2024

កីឡាករវ័យ ២៣ឆ្នាំបានជួបឈ្មោះនៅក្រុមជម្រើសជាតិ Uruguay សម្រាប់ព្រឹត្តិការណ៍ Copa America 2024៕

Previous articleលោក Southgate ឆ្លើយតបយ៉ាងនេះ ក្រោយត្រូវអ្នកគាំទ្រគប់ពែងទទេ
Next articleក្លឹបមួយអង់គ្លេស បើកការពិភាក្សាជាមួយ PSG អំពីកីឡាករ Manuel Ugarte