បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Manuel Ugarte មានឱកាសចាកចេញពី PSG នៅរដូវក្តៅនេះ ដោយក្លឹបបានបញ្ជាក់អំពីការបើកចំហរនៃការលក់គាត់ចេញ ប្រសិនជាទទួលបាននៅសំណើរដ៏សមរម្យមួយ។
ក្លឹប Manchester United បានទាក់ទងទៅកាន់ក្លឹប PSG ដើម្បីពិភាក្សាអំពីកិឡាករជាច្រើនរូប និងលទ្ធភាពនៃការផ្ទេរ Ugarte ផងដែរ ប៉ុន្តែមិនទាន់ការដាក់សំណើរណាមួយនោះទេ៕



