បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Paris Saint-Germain បានបញ្ជាក៉អំពីផែនការសម្រាប់កីឡាករ Xavi Simons ដោយក្លឹបមិនមែនបំណង់ចង់លក់គាត់នោះទេនៅរដូវក្តៅនេះ គឺមានតែការខ្ចីជើងប៉ុណ្ណោះ។
កីឡាករ Simons ក៏បានប្រាប់ទៅកាន់ក្លឹប PSG ផងដែរ អំពីផែនការចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងរបស់គាត់។ ក្លឹប Bayern និង RB Leipzig ជាក្លឹបចង់បានគាត់ ហើយការសម្រេចចិត្តនឹងធ្វើឡើងក្រោយបញ្ចប់ព្រឹត្តិការណ៍ Euros។ ក្នុងនោះការផ្ទេរយកកីឡាករ Dani Olmo ជាជម្រើសរបស់ក្លឹប Bayern ប្រសិនជាការផ្ទេរ Xavi Simons បរាជ័យ៕



