Michael Olise នឹងទៅចូលរួមជាមួយក្លឹប Bayern ក្នុងតម្លៃ…..!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern បានចំណាយនៅប្រាក់ ៤៥លានផោនសម្រាប់បង់ផ្តាច់កុងត្រារបស់កីឡាករ Michael Olise។

ការផ្ទេរមួយនេះទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល ហើយឯកសារក៏បានរៀបចំរួចរាល់ ជាមួយនឹងក្លឹប Crystal Palace។ កុងត្រារបស់ Olise មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩ ហើយការធ្វើតេស្តសុខភាពជាជំហ៊ានបន្ទាប់មុននឹងចុះហត្ថលេខា។

កីឡាករ Kingsley Coman អាចនឹងចាកចេញពីក្លឹប Bayern ប្រសិនជាទទួលបាននៅសំណើរសមរម្យ ខណៈគោលដៅបន្ទាប់របស់ក្លឹប Bayern គឺកីឡាករ Xavi Simons៕

Previous articlePSG នៅតែប្រកាន់ជំហដដែរ ចំពោះអនាគតរបស់ Xavi Simons
Next articleខ្សែការពារវ័យក្មេងរបស់ Barca សម្រេចចិត្តទៅចូលរួមជាមួយក្លឹបយក្សនៅអាឡឺម៉ង់