បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងតារាឆ្នើមរបស់ក្លឹប Bayern Munich កីឡាករ Joshua Kimmich បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែកផ្លូវជាមួយក្លឹបនៅរដូវក្តៅនេះ ប្រសិនបើទទួលបានសំណើរដ៏សមរម្យមួយ។
ក្លឹបយក្ស Bundesliga បានកំណត់អត្តសញ្ញាណ Joao Palhinha រួចហើយថាជាអ្នកជំនួស Kimmich ខណៈពេលដែលកីឡាករអន្តរជាតិអាល្លឺម៉ង់ចង់ចូលរួមជាមួយក្លឹបក្នុងចំណោមក្លឹប Manchester City, Liverpool, Arsenal, Real Madrid ឬ Barcelona៕



