បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Echo បានអោយដឹងថាក្លឹប Bayern បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើរបស់ក្លឹប Everton គឺកីឡាករ Amadou Onana ខណៈពួកគេបានធ្វើការបញ្ជាក់អត្តសញ្ញាណកីឡាករបែលហ្ស៊ិកជាជម្រើសជំនួស Joao Palhinha របស់ក្លឹប Fulham។
ក្លឹបយក្សនៅ Bundesliga កំពុងតែធ្វើការចរចាដើម្បីទទួលបានការព្រមព្រៀងជាមយយក្លឹប Fulham ទៅលើតម្លៃផ្ទេរកីឡាករព័រទុយហ្គាល់ ហើយនៅពេលនេះពួកគេកំណត់អត្តសញ្ញាណកីឡាករ Everton ជាអ្នកជំនួសវិញ ប្រសិនជាការផ្ទេរមួយនេះបរាជ័យ៕



