បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Al-Nassr នៅ Saudi Pro League បានរាយការណ៍ថាខ្លួនមិនមានចំណាប់អារម្មណ៍ទៅលើអ្នកចាំទី Wojciech Szczesny ទៀតនោះទេ ដោយពួកគេសម្លឹងឃើញការចុះហត្ថលេខាយកអ្នកចាំទី Alission របស់ក្លឹប Liverpool វិញនៅរដូវក្តៅនេះ។

ក្រុមដែលដឹកនាំដោយ Cristiano Ronaldo កំពុងស្វែងរកអ្នកចាំទីលេខ១ បន្ទាប់ពីកីឡាករ David Ospina នឹងចាកចេញពីក្លឹបដោយមិនគិតថ្លៃ៕



