បើចង់បាន Kubo ក្លឹបនៅអង់គ្លេសមួយនេះត្រូវបង់តម្លៃផ្តាច់កុងត្រា ៦០លានអឺរ៉ូសិន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Aston Villa កំពុងសម្លឹងរកការផ្ទេរយកកីឡាករប្រយុទ្ធស្លាបជនជាតិជប៉ុន គឺកីឡាករ Takefusa Kubo នៅរដូវក្តៅនេះ។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានទៅចូលរួមជាមួយនឹង Real Sociedad កាលពីឆ្នាំ២០២២ ហើយគាត់អាចរកបាន ៨គ្រាប់ និងបង្កើតឪកាសបាន ៧ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ គួរបញ្ជាក់ថា Kubo មានតម្លៃផ្តាច់កុងត្រាប្រមាណ ៦០លានអឺរ៉ូ ជាមួយនឹងក្លឹប Sociedad៕

Previous articleបើទិញមកមែន ដឹងតែមកជំនួសកន្លែង Dalot ហើយ
Next articleBrighton ចុះហត្ថលេខាយកកីឡាករ Liverpool ដោយមិនអស់លុយមួយរៀល