Kevin de Bruyne បង្ហើបអំពីអនាគតខ្លួននៅ Man City

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kevin de Bruyne បាននិយាយអំពីអនាគតខ្លួនជាមួយក្លឹប Manchester City ថា៖

“ខ្ញុំមានរដូវក្តៅដ៏ស្ងប់ស្ងាត់មួយ។ ខ្ញុំនឹងរីករាយជាមួយថ្ងៃឈប់សម្រាករបស់ខ្ញុំ ហើយនឹងត្រលប់ទៅ Man City វិញនៅថ្ងៃខាងមុខ។ ខ្ញុំសន្មត់ថានឹងមានការពិភាក្សាជាមួយ City ក្នុងប៉ុន្មានខែខាងមុខនេះ”។

គួរបញ្ជាក់ថាកីឡាករ De Bruyne នៅសល់កុងត្រារយៈពេល ១ឆ្នាំទៀតជាមួយនឹងក្លឹប Manchester City៕

Previous articleReal Madrid សម្រេចផ្តល់កុងត្រាថ្មី អោយកីឡាករសំខាន់ ២រូប
Next articleបុគ្គលិករបស់ Newcastle នឹងមកចូលរួមជាមួយ Man Utd ក្នុងនាមជានាយកកីឡាថ្មី