Ten Hag ពោលយ៉ាងនេះ ក្រោយបន្តកុងត្រាថ្មីជាមួយ Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹប Manchester United ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦។ លោក Erik ten Hag បានលើកឡើងថា៖

“ខ្ញុំរីករាយណាស់ដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបដើម្បីបន្តធ្វើការជាមួយគ្នា។ ក្រឡេកទៅមើលកាលពី ២ឆ្នាំមុន យើងអាចមើលឃើញនៅមោទនភាពចំពោះពានរង្វាន់ចំនួនពីរ វាជាឧទាហរណ៍ដែលបង្ហាញអំពីការវិវឌ្ឍន៍ជាច្រើនពីកន្លែងយើងចាប់ផ្តើំម នៅពេលដែលខ្ញុំមកចូលរួមជាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងក៏ត្រូវតែច្បាស់ដែរថា វាមននៅមានការខិតខំប្រឹងប្រែងជាច្រើននៅខាងមុខ ដើម្បីឈានទៅដល់កម្រិតមួយដែលត្រូវបានរំពឹងទុកអោយក្លឹប Man United នឹងការប្រជែងដណ្តើមពាន Premier League និងពាននៅតំបន់អឺរ៉ុប។ នៅក្នុងការពិភាក្សារបស់ខ្ញុំជាមួយក្លឹប យើងបានរកឃើញការរួបរួមពេញលេញនៅក្នុងចក្ខុវិស័យរបស់យើងសម្រាប់ការសម្រេចបាននូវគោលដៅទាំងនោះ ហើយយើងទាំងអស់គ្នាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើដំណើរជាមួយគ្នា”៕

Previous articleក្លឹបនៅ Premier League បានបើកការចរចាផ្ទេរយកខ្សែការពារ Strahinja Pavlović
Next articleលោក Dan Ashworth យល់ឃើញយ៉ាងនេះចំពោះការដឹកនាំរបស់លោក Ten Hag