Jose Mourinho សម្លឹងចង់បានកីឡាករ Ansu Fati របស់ក្លឹប Barcelona

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថានៅពេលនេះលោក Jose Mourinho កំពុងរៀបចំផែនការផ្ទេរកីឡាករនៅរដូវក្តៅនេះ ខណៈគាត់ចង់កសាងក្រុម Fenerbahce ដោយផ្ទាល់ខ្លួនរបស់គាត់ ក្រោយគាត់ចូលមកកាន់តំណែងជាអ្នកចាត់ការកាលពីដើមរដូវក្តៅនេះ។ ហើយគាត់កំពុងពិចារណាលើការនាំយក កីឡាករ Ansu Fati មក បន្ទាប់ពីគាត់គិតថាក្លឹបអាចចំណាយលុយផ្ទេរពីក្លឹប Barcelona បាន។ ខ្សែបម្រើស្លាបរូបនេះ បានចំណាយពេលលេងខ្ចីជើងកាលពីរដូវកាលមុននៅក្លឹប Brighton ប៉ុន្តែបានបង្ហាញខ្លួនតែ​ ៣ប្រកួតប៉ុណ្ណោះ។

Jose Mourinho

ក្លឹប Barcelona ចង់លក់កីឡាករ Fati ប៉ុន្តែកុងត្រារបស់គាត់ជាមួយក្លឹបមានរហូតដល់ឆ្នាំ២០២៧ ហើយការខ្ចីជើងត្រូវបានគេចាប់ទុកថាជាជម្រើសមួយសម្រាប់គាត់។ វានៅតែត្រូវមើលថាតើក្លឹប Fenerbahce នឹងអាចចំណាយប្រាក់សម្រាប់កិច្ចព្រមព្រៀងមួយនេះដែរ ឬទេ។ ការធ្លាក់ប្រជាប្រិយភាពរបស់កីឡាករ Fati បានកើនឡើងយ៉ាងខ្លាំង ខណៈដែលគាត់ធ្លាប់ពាក់អាវលេខ ១០ របស់កីឡាករ Messi នៅកីឡដ្ឋាន Camp Nou។

ក្លឹប Barcelona គ្រោងនឹងរក្សាទុក Fati រហូតដល់ពេលចុងក្រោយនៃការប្រកួតមុនបើករដូវកាល នៃការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ ពួកគេត្រូវប្រកួតជាមួយនឹងក្លឹប Manchester City, Real Madrid និង Milan នៅសហរដ្ឋអាមេរិក។

Ansu Fati

កីឡាករ Fati នឹងសង្ឃឹមថានឹងមានការចាប់អារម្មណ៍នៅសហរដ្ឋអាមេរិក ហើយបន្ទាប់មកអាចផ្ទេរទៅចូលរួមជាមួយលោក Mourinho បាន ប៉ុន្តែអ្វីៗគឺអាស្រ័យលើ ថាពួកគេអាចចំណាយប្រាក់ដើម្បីផ្ទេរយកកីឡាកររូបនេះបាន ឫទេ ហើយអាចបញ្ចុះបញ្ចូលគាត់អោយយល់ព្រមផ្ទេរ ឫទេ៕

Previous articleDe Gea នៅតែជាគោលដៅរបស់ក្លឹប ២នៅ Saudi Pro League
Next articleBranthwaite ត្រលប់មកធ្វើរឿងនេះ!! ក្រោយ Everton បដិសេធសំណើរ Man Utd ជាលើកទី២