កីឡាករ ៧រូប!! ដែលក្លឹប Man Utd ត្រៀមនឹងលក់នៅរដូវក្តៅនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាករ Greenwood បានជួបពិភាក្សាជាមួយអ្នកគ្រប់គ្រងរបស់បិសាចក្រហមនៅ Carrington នាថ្ងៃដំបូងនៃការហ្វឹកហាត់មុនការប្រកួតបើករដូវកាល ហើយក៏ជាពេលដែលគាត់ត្រូវជូនដំណឹងថាកាត់នឹងត្រូវបានដាក់លក់។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានធ្វើការពិភាក្សាជាមួយនឹងក្លឹបជាច្រើនរូចហើយ ហើយទិសដៅមួយដែលច្បាស់លាស់សម្រាប់គាត់ គឺក្លឹប Marseille នៅលីកបារាំង។ ទន្ទឹមនឹងនេះកីឡាករ Sancho ក៏បានស្ថិតនៅក្នុងទីផ្សាដោះដូរដូចគ្នា ហើយក្លឹប Juventus កំពុងតែចាប់អារម្មណ៍គាត់ជាមួយនឹងសំណើរដែលតម្លៃប្រមាណ ៤០លានផោន ដើម្បីនាំគាត់មកកាន់អ៊ីតាលី។

Jadon Sancho Mason Greenwood 2024

កីឡាករ Donny van de Beek ក៏ជាកីឡាករម្នាក់ដែលនឹងត្រូវចាកចេញពីទឹកដី Old Trafford។ ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះកាន់តែខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹប Girona ដោយខាងក្លឹប Man Utd បានយល់ព្រមទទួលយកនៅតម្លៃផ្ទេរ ៤៥ម៉ឺនផោន ដែលវាទាបខ្លាំងណាស់ពីតម្លៃដែលពួកគេបានទិញយកគាត់មកពីក្លឹប Ajax ប្រមាណ ៣៥លានផោន សម្រាប់កុងត្រារយៈពេល ៤ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងលក្ខខណ្ឌដោះដូរមួយនេះត្រូវបានក្លឹប Manchester United បានដាក់បញ្ចូលតម្លៃបន្ថែមប្រមាណ ១៦លានផោន ហើយនឹងលក្ខខណ្ឌលក់ Van de Beek នាពេលអនាគត។ ក្លឹប United ក៏មានបំណង់ចង់បញ្ចេញនៅកីឡាករ Casemiro ដែលមានប្រាក់ឈ្នួល ៣៧៥,០០០ផោនក្នុងមួយសប្តាហ៍ដូចគ្នា ខណៈមានការចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតដែលចង់ចុះហត្ថលេខាយកគាត់។

ខ្សែការពារ Victor Lindelof បានទទួលការចាប់អារម្មណ៍ពីក្លឹប Fenerbahce ខណៈពេលដែលក្លឹប Galatasaray និង West Ham កំពុងតាមដានកីឡាករ Aaron Wan-Bissaka ។ កីឡាករ Scott McTominay បានក្លាយជាគោលដៅរបស់ក្លឹប Fulham និង Everton។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបបិសាចក្រហមធ្លាប់បានបដិសេធនៅសំណើរ ៣០លានផោនរបស់ក្លឹប West Ham កាលពីរដូវក្តៅមុន ហើយនៅពេលនេះខាងក្លឹបគួរតែធ្វើការពិចារណាលើការលក់កីឡាករសញ្ជាតិស្កុតឡេន ខណៈដែលខាងកីឡាករក៏ចង់បានពេលវេលាច្រើនជាងមុន។ ការលក់ McTominay ក៏ដូចទៅនឹងកីឡាករ Greenwood ដោយក្លឹបនឹងទទួលបានផលចំណេញ ១០០% ព្រោះតែពួកគេជាកីឡាករដែលចេញពីក្រុមយុវជន ហើយចំនុចនេះក៏វាមានសារៈសំខាន់សម្រាប់ក្លឹបពាក់ព័ន្ធនឹងបទប្បញ្ញត្តិប្រាក់ចំណេញ និងនិរន្តរភាព។

នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹបបិសាចក្រហមបានចូលទៅក្នុងទីផ្សារដោះដូរនារដូវកាលនេះ ជាមួយនឹងកញ្ចប់ថវិកាតិចតួចប្រមាណ ៥០លានផោន។ ហើយពួកគេសង្ឃឹមថាកញ្ចប់ថវិកានេះ នឹងកើតឡើងវិញនៅពេលពួកគេលក់កីឡាករមួយចំនួនចេញ ខណៈលោក Sir Jim Ratcliffe និង INEOS បន្តមើលការខុសត្រូវចំពោះរឿងនេះ។ ក្លឹបមានបំណង់ចង់យកខ្សែការពារ ២រូបមកកាន់ Old Trafford ដោយក្នុងនោះរួមមាន Matthijs de Ligt និង Jarrad Branthwaite។ ខ្សែប្រយុទ្ធ Joshua Zirkzee របស់ Bologna និងខ្សែបម្រើ Manuel Ugarte របស់ Paris Saint-Germain ក៏ស្ថិតក្នុងបញ្ជីចង់បានរបស់ក្លឹបផងដែរ។

ONLY GERMANY Jadon Sancho Manchester United 2023

ការត្រៀមខ្លួនក្នុងការប្រកួតមុនបើករដូវកាលក្លឹប United កំពុងដំណើរកាលយ៉ាងល្អ ដោយពួកគេនឹងត្រូវប្រកួតជាមួយក្លឹប Rosenborg ក្នុងប្រទេសន័រវេសនៅថ្ងៃទី១៥ ខែកក្កដា។ បន្ទាប់មកប្រកួតជាមួយនឹងក្លឹប Rangers នៅ Edinburgh។ ហើយក្លឹបបិសាចក្រហមនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតជាមួយនឹងក្លឹប rsenal, Real Betis និង Liverpool ។ នៅថ្ងៃទី១០ ខែសីហា Manchester United នឹងត្រលប់មកកាន់អង់គ្លេសវិញ ដើម្បីប្រកួតជាមួយនឹងក្លឹប Manchester City សម្រាប់ពាន FA Community Shield នៅកីឡដ្ឋាន Wembley៕

Previous articleConte ផ្ទេរយកកីឡាករម្នាក់ពី Torino មកកាន់ Napoli
Next articleអ្នកគាំទ្រក្លឹប Marseille នាំគ្នាប្រឆាំងការផ្ទេរយក Greenwood