Chelsea ចង់យកកីឡាកររបស់ Dortmund មកជំនួសកន្លែងរបស់ Raheem Sterling

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាក្លឹបតោខៀវបានធ្វើការទំនាក់ទំនង និងបញ្ចុះបញ្ចូលកីឡាករ Karim Adeyemi មកផ្ទេរមកកាន់ប្រទេសអង់គ្លេស និងចូលរួមជាមួយក្លឹបនៅទីក្រុងឡុងដ៏។ ក្លឹប Dortmund ហាក់ដូចជាបើកចំហរក្នុងការអនុញ្ញាតអោយយុវជនឆ្នើមរូបនេះចាកចេញពីក្លឹបនៅក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូ ដែលធ្វើអោយមានភាពទាក់ទាញសម្រាប់ក្លឹប Chelsea។

បើយោងតាមការចេញផ្សាយរបស់ Caught Offside បានអោយដឹងថាក្លឹប Chelsea អាចផ្តល់នៅកិច្ចសន្យារយៈពេលវែងដល់កីឡាករ Adeyemi ដែលអាចរក្សាគាត់នៅ Stamford Bridge រហូតដល់ឆ្នាំ២០៣០ ឬ ២០៣១។ លើសពីនេះ ការផ្ទេរយកគាត់អាចជះឥទ្ធិពលទៅដល់អនាគតរបស់កីឡាករ Raheem Sterling ។ ជាមួយនឹងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League ធ្វើអោយតំណែងរបស់កីឡាករ Sterling នៅក្លឹប Chelsea ហាក់មានភាពគំរាមកំហែងប្រសិនជាកីឡាករ Adeyemi ផ្ទេរមកកាន់អង់គ្លេសមែន។

Karim Adeyemi Borussia Dortmund

ចាប់តាំងពីការមកចូលរួមជាមួយនឹងក្លឹប Dortmund ពីក្លឹប Red Bull Salzburg ក្នុងឆ្នាំ២០២២មក កីឡាករ​ Adeyemi បានបង្ហាញនៅឥទ្ធិពលរបស់ខ្លួនចំពោះក្លឹប ។ ស្របពេលដែលក្លឹបបានប្តូរនៅតួនាទីរបស់គាត់ពីខ្សែប្រយុទ្ធកណ្តាលទៅលេងនៅតំបន់ស្លាបវិញ បានធ្វើការស្វែងរកគ្រាប់បាល់មានការធ្លាក់ ខណៈពេលដែលគាត់ស៊ុតបញ្ចូលទីបានតែ ១៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៦៦លើក។ ទោះជាយ៉ាងណាក៏ដោយកីឡាករ Adeyemi អាចផ្តល់អោយក្លឹប Chelsea នៅការពង្រឹងក្នុងតំបន់ប្រយុទ្ធ។ ជាមួយនឹងល្បឿន បច្ចេកទេស និងសមត្ថភាពក្នុងការលេងជាច្រើនតំណែងនៅតំបន់ប្រយុទ្ធ បានធ្វើអោយគាត់មានការទាក់ទាញយ៉ាងខ្លាំង។

នេះបើយោងតាមការចេញផ្សាយរបសប់ Sky Germany បានអោយដឹងថាក្លឹប Chelsea កំពុងធ្វើការយ៉ាងលឿន ដើម្បីអាចបញ្ចប់នៅការផ្ទេរមួយនេះ ខណៈដែលក្លឹបដូចជា Juventus និង AC Milan បានបង្ហាញការចាប់អារម្មណ៍លើកីឡាករ​ Adeyemi ដូចគ្នា។ លោក Arne Slot ក៏កំពុងតាមដានទៅលើស្ថានភាពរបស់កីឡាករ Adeyemi ហើយអាចនឹងស្នើរអោយក្លឹប Liverpool ធ្វើការផ្ទេរយកកីឡាករសញ្ជាតិអាឡឺម៉ង់៕

Previous articleអ្នកគាំទ្រក្លឹប Marseille នាំគ្នាប្រឆាំងការផ្ទេរយក Greenwood
Next articleLeicester City បង្ហាញមុខខ្សែការពារវ័យក្មេងដែលទើបផ្ទេរមកពីក្លឹប Atalanta