Nuno Tavares កាន់តែខិតជិតក្នុងការទៅចូលរួមជាមួយក្លឹបថ្មីនៅអ៊ីតាលី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Lazio បានធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Nuno Tavares ដើម្បីទទួលបានការព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន។

Lazio បានព្រមព្រៀងជាមួយនឹងក្លឹប Arsenal ហើយជាមួយនឹងតម្លៃផ្ទេរ ៩លានអឺរ៉ូ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងកាតព្វកិច្ចទិញផ្តាច់ និងលក្ខខណ្ឌលក់នាពេលអនាគត។ ការពិភាក្សាអំពីប្រាក់ឈ្នួលទទួលបានភាពវិជ្ជមានជាមួយខាងកីឡាករ៕

Previous articleខ្សែការពារ Juan Cabal ក្លាយជាគោលដៅរបស់ក្លឹបយក្សនៅអ៊ីតាលី
Next articleBenfica បដិសេធសំណើរចំនួន ២ ដែលចង់បាន Neves