Benfica បដិសេធសំណើរចំនួន ២ ដែលចង់បាន Neves

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាក្លឹប Benfica បានធ្វើការបដិសេធនៅសំណើរពីក្លឹប Paris Saint-Germain និង Manchester United សម្រាប់ការផ្ទេរយកកីឡាករ Joao Neves។

ក្លឹប PSG បានដាក់សំណើរមានតម្លៃ ៧០លានអឺរ៉ូសម្រាប់កីឡាករវ័យ ១៩ឆ្នាំសញ្ជាតិព័រទុយហ្គាល់ ប៉ុន្តែត្រូវបានច្រានចោល ខណៈខាងក្លឹប Manchetser United វិញបានដាក់សំណើរមានតម្លៃ ៦០លានអឺរ៉ូ។ ក្លឹប Benfica បានបញ្ជាក់យ៉ាងច្បាស់ថាកីឡាករ Neves នឹងអនុញ្ញាតអោយចាកចេញ ប្រសិនជាពួកគេទទួលបានសំណើរ ១២០លានអឺរ៉ូតាមលក្ខខណ្ឌផ្តាច់កុងត្រា។ ក្លឹបបានប្តេជ្ញាចិត្តក្នុងការរក្សាទុកកីឡាករ Neves យ៉ាងហោចណាស់មួយរដូវកាលទៀត ដោយសង្ឃឹមថានឹងអភិវឌ្ឍរូបគាត់បន្ថែមទៀត៕

Previous articleNuno Tavares កាន់តែខិតជិតក្នុងការទៅចូលរួមជាមួយក្លឹបថ្មីនៅអ៊ីតាលី
Next articleក្រុមជម្រើសជាតិមួយនេះ ចង់បានលោក Klopp ទៅធ្វើជាគ្រូបង្វឹក