Benfica ទាមទារតម្លៃ ១២០លានអឺរ៉ូ ចំពោះក្លឹបដែលចង់បាន Neves

បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានដាក់សំណើរទៅកាន់ក្លឹប Benfica ក្នុងតម្លៃ ៦០លានអឺរ៉ូ សម្រាប់ការផ្ទេរយកកីឡាករ Neves នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាក្លឹប PSG បានដាក់នៅសំណើរខ្ពស់ជាងក្លឹបបិសាចក្រហមទៀត ដែលមានតម្លៃប្រមាន ៧០លានអឺរ៉ូ។

Erik ten Hag Man Utd 2024

ក្លឹបនៅ Premier League បានសម្លឹងរកមើលការចុះហត្ថលេខាយកកីឡាករ Neves ចាប់តាំងពីថ្ងៃបញ្ចប់នៃរដូវកាលមក។ ទោះជាយ៉ាងណាក៏ដោយក្លឹប Benfica បានទាមទារនៅតម្លៃ ១២០លានអឺរ៉ូ ទើបពួកគេអាចអនុញ្ញាតអោយកីឡាករសញ្ជាតិព័រទុយហ្គាល់ចាកចេញបាន ហើយពួកគេនឹងមិនធ្វើការចរចាណាមួយទាក់ទងនឹងតម្លៃរបស់កីឡាករវ័យ ១៩ឆ្នាំម្នាក់នេះទេ។

ក្លឹប Benfica សម្លឹងរកមើលការផ្តល់ជូននៅកុងត្រាថ្មីសម្រាប់កីឡាករ Neves នៅរដូវក្តៅនេះ។ កីឡាករវ័យក្មេងរូបនេះទទួលបានប្រាក់ឈ្នួល ៥សែនអឺរ៉ូក្នុងមួយឆ្នាំ ខណៈក្លឹបចង់តម្លើងអោយដល់ទៅ ១លានអឺរ៉ូ។

JOAO NEVES-portugal-20240321

តម្លៃរបស់ Neves ដែលទាមទារដោយក្លឹប Benfica ទៅកាន់ក្លឹប Manchester United និង PSG មើលទៅអាចជាការលំបាកសម្រាប់ក្លឹបទាំង ២ក្នុងការផ្ទេរគាត់នៅរដូវក្តៅនេះ៕

Previous articleកីឡាករ Balotelli កំពុងចរចាជាមួយនឹងក្លឹបនៅប្រទេសប្រេស៊ីល
Next articleសហព័ន្ធបាល់ទាត់អង់គ្លេស បញ្ជាក់យ៉ាងច្បាស់អំពីអនាគតលោក Gareth Southgate