បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទីវ័យ ១៨ឆ្នាំ Tommy Setford នឹងធ្វើតេស្តសុខភាពក្នុងនាមជាកីឡាករថ្មីរបស់ក្លឹប Arsenal នៅសប្តាហ៍ក្រោយ។
កិច្ចព្រមព្រៀងរវាងក្លឹប Arsenal និង Ajax ទៅលើតម្លៃផ្ទេរ ១លានអឺរ៉ូ បន្ទាប់ពីសំណើរលើកដំបូង។ កុងត្រារបស់អ្នកចាំទីវ័យក្មេងរូបនេះ មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៨៕