Morata បាននិយាយលាទៅកាន់ក្លឹប Atletico Madrid ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alvaro Morata បានបញ្ជាក់អំពីការទៅចូលរួមជាមួយនឹងក្លឹប AC Milan ថា៖

“ខ្ញុំនឹងធ្វើការតេស្តសុខភាព ហើយបន្ទាប់មកខ្ញុំនឹងទៅចូលរួមជាមួយក្លឹប AC Milan។ ខ្ញុំបាននិយាយលាទៅកាន់មិត្តរួមក្រុមរបស់ខ្ញុំ លោក Simeone ក្រុមប្រឹក្សាភិបាល… វាជាការប្រសើរក្នុងការចែកផ្លូវនៅពេលដែលអ្នកមិនអាចផ្តល់ឱ្យក្លឹបនៅ ១០០%។ ខ្ញុំបានឈ្នះ Euros ក្នុងនាមជាកីឡាករ Atletico”៕

Previous articleChelsea កំពុងចរចាយកគ្រាប់ពេជ្ររបស់ក្លឹប Gremio
Next articleមិត្តរួមក្រុម Chelsea ៣នាក់ 𝐔𝐍𝐅𝐎𝐋𝐋𝐎𝐖𝐄𝐃 គណនី Instagram របស់ Enzo Fernandez ដោយសារតែ