បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករ Leny Yoro ខណៈការធ្វើតេស្តជំហ៊ានទីមួយបានសម្រេចហើយ។
ក្លឹប Lille នឹងទទួលបានប្រាក់ ៥០លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ១២លានអឺរ៉ូ ខណៈកិច្ចព្រមព្រៀងកំពុងត្រូវបានពិនិត្យដោយខាងក្លឹប។ ក្លឹប Manchester United នឹងចំណាយប្រាក់ជាង ៥០លានអឺរ៉ូ ដើម្បីយកឈ្នះ Real Madrid បន្ទាប់ពីកីឡាករបានផ្តល់ភ្លើងខៀវ។ កុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩ ជាមួយនឹងជម្រើសបន្ថែមនៅឆ្នាំបន្ទាប់ទៀត។ កីឡាករ Yoro បានបញ្ចាក់ទៅកាន់ក្លឹប Real Madrid ខណៈដែលពួកគេមិនហ៊ានចំណាយស្នើរទៅនឹងក្លឹប Man Utd ដូច្នេះកីឡាករ Leny Yoro បានយល់ព្រមផ្ទេរទៅកាន់ក្លឹប Man Utd៕